Saturday, May 7, 2016

ភេសជ្ជៈទាំងនេះអាចកម្ចាត់ភាពឈឺចាប់ពេលមានរដូវបានយ៉ាងមានប្រសិទ្ធភាព

ការឈឺចាប់នៅលើពោះ ឬខ្នងក្នុងអំឡុងពេលមានរដូវ គឺជាការឈឺចាប់ដ៏ពិបាកទ្រាំមួយ ដែលស្រ្តីតែងតែជួបប្រទះជារៀងរាល់ខែ។ ដើម្បីកម្ចាត់ភាពឈឺចាប់ទាំងនេះ ស្រ្តីទាំងអស់អាចសាកល្បងរូបមន្ត   ធម្មជាតិខាងក្រោមនេះបាន៖
  • ទឹកខ្ញីលាយជាមួយនិងទឹកឃ្មុំ និងទឹកក្រូចឆ្មារ៖ គ្រឿងផ្សំដែលត្រូវការមានដូចជា ខ្ញី ១ដុំតូច (ហាន់ឲ្យល្អិត) ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ ទឹកធម្មតា ១ពែង។ បន្ទាប់មក ត្រូវដាក់ចម្អិនទឹកឲ្យពុះ ហើយដាក់ខ្ញីចូលឲ្យនៅពុះ ៣នាទី ចាំថែមគ្រឿងផ្សំផ្សេងទៀតចូល។ ច្រោះយកកាកចេញ ហើយញ៉ាំទឹកនេះ ៣ ដងក្នុង ១ ថ្ងៃ។
  • ទឹកស្លឹកជីក្រហម៖ គ្រឿងផ្សំមានដូចជា ជីក្រហម១ស្លាបព្រាកាហ្វេ និងទឹក ១ពែង។ ដាំទឹកឲ្យពុះ ហើយដាក់ជីក្រហមចូលទាល់តែវារលួយ។ ពេលវាត្រជាក់ត្រូវច្រោះយកកាកចេញ ហើយញ៉ាំទឹកនេះ ២ ដងក្នុង ១ ថ្ងៃ។
  • ទឹកជីវ៉ានស៊ុយ៖ គ្រឿងផ្សំរួមមាន ជីវ៉ាន់ស៊ុយកន្លះពែង ទឹក ១ ពែង និងទឹកឃ្មុំ ១ ស្លាបព្រា កាហ្វេ។ ដាំទឹកឲ្យពុះ ដាក់ជីវ៉ាន់ស៊ុយ និងទឹកឃ្មុំចូលទុកវា ២ នាទី។ ពេលវាត្រជាក់ត្រូវច្រោះយកាកចេញ ហើយញ៉ាំទឹកនេះ ២ ដងក្នុង ១ ថ្ងៃ។
  • ទឹកការ៉ុត៖ គ្រឿងផ្សំមាន ការ៉ុត ៤ មើម។ ការរ៉ុតត្រូវលាងទឹកឲ្យស្អាត ចិតសម្បក និងដាក់វាក្នុងម៉ាស៊ីនក្រឡុកវាឲ្យម៉ត់។ បន្ទាប់មកត្រូវពូតយកតែទឹកការ៉ុត ហើយកាករបស់វាគឺបោះចោល។ ញ៉ាំទឹកនេះ ៣ ដងក្នុង ១ ថ្ងៃ។
  • ទឹកប្រទាលកន្ទុយក្រពើ៖ គ្រឿងផ្សំមាន ប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹកស្អាត ១ ពែង។ ដាក់គ្រឿងផ្សំទាំងអស់ចូលគ្នា ហើយកូរវាឲ្យសព្វ។ ញ៉ាំទឹកនេះ ៣ ដងក្នុង ១ ថ្ងៃ។
  • ញ៉ាំទឹកក្តៅ ឬតែក្តៅ ពេញមួយថ្ងៃ ក៏អាចជួយបន្ថយការឈឺចាប់បានដែរ។
  • ញ៉ាំអាហារដែលសម្បូរដោយសារធាតុចិញ្ចឹម និងរ៉ែ ដូចជា អង្ករពណ៌ត្នោត ផ្លែវ៉ាល់ណឺត គ្រាប់ល្ពៅ ប្រេងអូលីវ សាច់មាន់ ត្រី និងបន្លែបៃតង៕cramps
cramps
ប្រភព៖ ខ្មែរណូត

No comments:

Post a Comment