ភ្នំពេញ៖ តារាចម្រៀងស្រករក្រោយ របស់ផលិតសាន់ដេ នាយ ចឹម បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ក្រោយតារាកំប្លែង និងចម្រៀងរូបនេះ បានប្រកាស ជាសាធារណៈថា លួចស្រឡាញ់ តារាចម្រៀង សុខ ពិសី ដែលជារៀមច្បង រួមទ្រនំ ។ការបើកបេះដូង ជាចំហរ ប្រកាសឲ្យទស្សនិកជន ក្រោមមេឃ ដឹងឭពីសេចក្តីស្រឡាញ់ របស់ខ្លួន ទៅលើតារាចម្រៀង សាចសខ្ចី ដូចត្រកួន ឈ្លក់ទឹកខែវស្សា ជារឿងមួយ ដែលគេនឹកស្មានមិនដល់ ។ ប៉ុន្តែបើតាម ប្រភពពីមជ្ឈដ្ឋានអ្នកសិល្បៈ បានប្រាប់ LookingToday ឲ្យដឹងថា » វាគ្រាន់តែជារឿង មួយដែលគេនិយាយ តៗគ្នា ក្នុងន័យមួយ ក្នុងបទចម្រៀងរបស់ នាយ ចឹម តែប៉ុណ្ណោះ» ។ ប្រភពខាងលើថា «នាយ ចឹម ហ៊ានលួចស្រឡាញ់សុខពិសី នេះ វាគ្រាន់តែជាបទចម្រៀង របស់ ផលិតកម្មសាន់ដេ ស្ថិតក្នុងស៊ីឌី វ៉ុល ២១៦ ក្រោមចំណងជើងថា លួចស្រឡាញ់ សុខពិសី ដែលច្រៀងដោយ តារាកំប្លែង វ័យក្មេងខាងលើ ដែលបានបង្ហោះនៅលើ ហ្វេសប៊ុក និង យូធូប នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦»។ ក្នុងនោះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក វិញ គេឃើញ សុខ ពិសី តប Comment ថា «លួចស្រលាញ់តាំងពីពេលណា អត់ដឹងខ្លួនផង»៕ ស្តាប់បទចម្រៀងដូចខាងក្រោមនេះ៖
No comments:
Post a Comment