ចំណុចខុសគ្នាសំខាន់ៗរវាងគំនិតអ្នកមាន និង គំនិតអ្នកក្រ នំាឲ្យមានវាសនាផ្សេងគ្នា
១) អ្នកក្រព្យាយាមរកតែកំហុស និង បញ្ហា៖ មូលហេតុសំខាន់មួយដែលធ្វើឲ្យ មនុស្សភាគច្រើនមិនអាចសម្រេចអ្វីបានក្នុងជីវិតនោះ ព្រោះពួកគេព្យាយាមនិយាយតែអំពីកំហុស ឬ បញ្ហាដែលកើតមាន ប៉ុន្តែមិនផ្ដោតសំខាន់លើដំណោះស្រាយនោះទេ។ បញ្ហាមានច្រើនណាស់ ដូច្នេះហើយបើនិយាយតែពីបញ្ហាហើយ មិនគិតរកដំណោះស្រាយ គឺមិនអាចកែប្រែអ្វីឡើយ។
អ្នកមានវិញ ផ្ដោតលើដំណោះស្រាយ៖ គេដឹងច្បាស់ថា បញ្ហាគឺមានច្រើនអនេកក្នុងលោកនេះ ដូច្នេះហើយពួកគេមិនចង់ចំណាយពេលច្រើនដើម្បីនិយាយ ឬ បកស្រាយនោះទេ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែដឹង និង មើលឃើញ ប៉ុន្តែអ្វីដែលពួកអ្នកមានធ្វើនោះ គឺត្រូវស្វែងរកដំណោះស្រាយឲ្យបាន ដើម្បីអាចបញ្ចប់បញ្ហាទាំងនោះទើបធ្វើឲ្យជីវិតរបស់ពួកគេជោគជ័យ។
២) អ្នកក្រគិតថា ខ្លួនមិនអាចធ្វើអ្វីបាន៖ គំនិតសុទិដ្ឋិនិយមគឺសំខាន់ខ្លាំងណាស់ ព្រោះវាជាផ្នែកមួយដែលជួយលើកទឹកចិត្តឲ្យមនុស្សហ៊ានធ្វើអ្វីៗផ្សេងៗ ដោយភាពក្លាហាន។ ប៉ុន្តែសម្រាប់អ្នកក្រភាគច្រើន ពួកគេគិតថាខ្លួនអន់ ទៅមិនរួច និង មិនអាចធ្វើអ្វីបាននោះឡើយ ជាហេតុធ្វើឲ្យពួកគេមិនដែលចេញសកម្មភាពអ្វីដែលចង់បាននោះឡើយ។
អ្នកមានវិញ គិតថាព្យាយាមនឹងបានសម្រេច៖ ជាការពិតណាស់ វាគ្មានរឿងល្អកើតឡើងដោយងាយនោះទេ ពោលគឺតែងមានបញ្ហាជាច្រើនកើតឡើង។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺត្រូវព្យាយាមជំនះវាឲ្យបានទើបមានកំណើត។ ដោយសារតែគិតវិជ្ជមានបែបនេះហើយ ទើបធ្វើឲ្យមនុស្សមួយចំនួនសម្រេចតាមក្តីប្រាថ្នារបស់ខ្លួន បើទោះបីជាពេលខ្លះត្រូវចំណាយពេលយូរបន្តិចក្តី។
៣) មិនសូវផ្តល់តម្លៃលើពេលវេលា៖ ពេលវេលាសំខាន់ខ្លាំងណាស់ ព្រោះ វាដើរទៅមុខជានិច្ច។ សម្រាប់មនុស្សណាដែលមិនផ្តល់តម្លៃលើពេលវេលា គឺពួកគេមិនងាយនឹងសម្រេចកិច្ចការអ្វីឡើយ ដោយទុកឲ្យពេលវេលាកន្លងទៅ១ថ្ងៃជា២ថ្ងៃ ហើយ១ ខែជា២ខែ និង ១ឆ្នាំជា២ឆ្នាំ រហូតហួសពេលអស់។
អ្នកមានព្យាយាមគ្រប់គ្រងពេលវេលា៖ បុគ្គលដែលជោគជ័យ ជាមនុស្សដែលដឹងច្បាស់ថា ពេលវេលាពិតជាសំខាន់សម្រាប់ពួកគេ ហើយបានព្យាយាមយ៉ាងខ្លាំងដើម្បីប្រើប្រាស់ឲ្យមានប្រសិទ្ធភាពបំផុត។ សម្រាប់ពួកអ្នកមានពិតជា ផ្តល់តម្លៃខ្លាំងណាស់លើពេលវេលា ហើយមិនព្រមបណ្តោយឲ្យវាកន្លងហួសទៅដោយឥតប្រយោជន៍ឡើយ។
៤) អ្នកក្រផ្អែកលើព្រេងវាសនា៖ មនុស្សភាគច្រើន មិនខិតខំធ្វើការដោយកម្លាំងខ្លួនឯងនោះទេ បែរជាដេកចាំប្រេងសំណាងទៅវិញ ដែលជាហេតុនាំឲ្យពួកគេមិនអាចសម្រេចអ្វីបានឡើយ។
អ្នកមានគិតថា វាសនាគឺខ្លួនជាអ្នកកំណត់៖ ការគិតថា មានតែខ្លួនឯងប៉ុណ្ណោះដែលអាចកំណត់ប្រេងវាសនារបស់ខ្លួន គឺជាហេតុដ៏សែនសំខាន់ជំរុញឲ្យ មនុស្សអាចខិតខំ និង ជំនះគ្រប់បញ្ហាទាំងអស់រហូតដល់ថ្ងៃមួយដែលជោគជ័យ។
៥) អ្នកក្រ ចង់បានរឿងដែលល្អឥតខ្ចោះ៖ ក្នុងលោកនេះ គ្មានរឿងណាដែលល្អឥតខ្ចោះនោះឡើយ ព្រោះ តិចឬច្រើន គឺជៀសមិនផុតពីកំហុស និង បញ្ហាផ្សេងៗ។ ដូច្នេះហើយ ប្រសិនបើគិតថា ចាំទាល់តែល្អឥតខ្ចោះបានធ្វើនោះ វាគឺនាំឲ្យខាតពេល ហើយអ្នកដទៃនឹងចាប់យកឱកាសនេះបានមុន។
អ្នកមានវិញធ្វើអ្វីដែលគួរធ្វើភ្លាមៗ៖ សម្រាប់ពួកអ្នកមានវិញ គេដឹងច្បាស់ថា វាគ្មានរឿងណាដែលល្អគ្រប់ដប់នោះឡើយ ដូច្នេះហើយបើពួកគេឃើញថា មានលទ្ធភាពអាចធ្វើបាន គឺត្រូវធ្វើភ្លាម ដោយគិតថា មិនសោកស្តាយចំពោះការបរាជ័យនោះឡើយ ប៉ុន្តែពួកគេនឹងសោកស្តាយបំផុត នៅពេលមិនព្រមធ្វើអ្វីសោះ៕

ប្រភព៖ www.lifehack.org & www.entrepreneur.com
No comments:
Post a Comment