Saturday, May 7, 2016

តារាណាខ្លះ ផ្ទុះ​ខ្លាំង​តាមរយៈបទ​ Original របស់ខ្លួន?​

ទន្ទឹម​នឹង​ការ​ប្រឹង​ប្រែង​ និពន្ធ​បទ​ថ្មី ពី​សំណាក់​​សិល្បករ​ខ្មែរ ក្នុង​នោះ តារា​ច្រើន​ដួង​​ ក៏​ទទួល​បាន​​​ការ​គាំ​ទ្រ​តប​ស្នង​វិញ​ពី​​សំណាក់​បងប្អូនខ្លាំង​​ដែរ​​។ ពួក​គេ​ទាំង​នោះ​មាន​បទ​ជា​ច្រើន​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​​ Sabay សុំ​លើក​យក​បទ ​​Original ​មួយ​ចំនួន​ដែល​ទទួល​បាន​ការ​គាំ​ទ្រខ្លាំង​ប៉ុណ្ណោះ​៖



ហេង​ ពិទូ ផ្ទុះ​ខ្លាំង​បទ “ទី​បំផុត” ចេញ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ មក​ដល់​ពេលនេះ​មាន​ចូល​ទស្សនា​ ជាង ​២ លាន​ដង​​នៅ​លើ​ Chanel ផ្ទាល់​ខ្លួន​លោក​។



ងួន ចាន់​ដេវីត​ មាន​បទ និពន្ធ​ថ្មី​ជា​ច្រើន​ ដែល​ លោក​ បាន​និពន្ធ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ ប៉ុន្តែ​​ថ្មីៗ​នេះ​បទ “រាំ​ញី​កែង​ជើង”​​ ទទួល​បាន​ការ​គាំ​ទ្រ​លើស​លប់​ រហូត​ដល់​ នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ និង​​បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ក៏​រាំ​បទ​នេះ​ដែរ​។ ​



អេដា ​ “​ទី​នេះ​មាន​មនុស្ស​ខូចចិត្ត” បទ​និពន្ធ​ថ្មី​ស្នាដៃ​ ហេង​ ពិទូ​ រួម​ជាមួយ​ អេដា កំពុង​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ។



វង្ស​ តារា​រតនា​ ត្រូវ​បាន​មហា​ជន​ ស្គាល់​លោក​ខ្លាំង​តាម​រយៈ​បទ “ស៊ូឃ្លាត” និពន្ធ​ដោយ​លោក Tin Mark។



Gimmy Kiss មាន​បទ​និពន្ធ​ថ្មី​ជា​ច្រើន​ ប៉ុន្តែ​ក្នុង​នោះ​បទ “baby I am sorry ” ទទួល​បាន​ការ​គាំ​ទ្រខ្លាំង​ពី​សំណាក់​បងប្អូន​​ ។



ម៉ា ច័ន្ទ​បញ្ញា​ កសាងកេរ្តិ៍​ឈ្មោះ​តាមរយៈបទ​​ “Forever Alone”   ក្នុង​នោះ​ បញ្ញា​ ធ្លាប់​ប្រាប់​មក​កាន់​ Sabay​ ថា​​មាន​ជនជាតិ​ចិន​សុំ​សិទ្ធិបក​ប្រែ​បទ​នេះ​​ទៀត​ផង​។



ចិត្ត កញ្ចនា​ ប្រាប់​ថា​ ​ “ស្នាម​ញញឹម” បទ​ផ្លូវ​ការ​ដំបូង​របស់​នាង​ ​ហើយ​ក៏​ទទួល​បាន​ការ​គាំ​ទ្រពី​ Fans នាង​ច្រើន​ផង​ដែរ​។


រុន ស៊ីរ៉ា ​ជាមួយ​នឹង​បទ​ “ច្រណែន​គេ​ដែល​មិនមែន​ជា​ខ្ញុំ”  ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​តាម​រយៈ​បទ​នេះ​ ក្នុង​កម្ម​វិធី​ Here My song  និង​ជា​ម្ចាស់​ជយលាភី​ផងដែរ។


ក្រុម cage pitch ប្រិយមិត្ត​ស្គាល់​ខ្លាំង​តាមរយៈ​បទ “ធ្លាប់​ទេ” ហើយ​បទ​នេះ​ជាប់​ជយ​លាភីលេខ​១ ក្នុង​កម្មវិធី​ The Mic​ Cambodia។



អ៊ួង សុរិយា​ “នឹក​អូន​បាន​ត្រឹម​ស្រមៃ” មក​ដល់​ពេល​នេះ​មាន​អ្នក​ Cover បទ​លោក​បាន​ ២០០​នាក់​ហើយ​។ នេះ​បើ​តាម​ការ​ផុស​ក្នុង​បណ្ដាញ​សង្គម​ របស់​លោក។ បទ​នេះ​​ទៀត​សោត​ សុរិយា​ ​ធ្លាប់​ប្រាប់​មក​កាន់ Sabay​ ថា​​ ជា​រឿង​ផ្ទាល់​ខ្លួនក្រោយ​បែក​បាក់​ស្នេហា​ ទើប​និពន្ធ​ចេញ​ជា​បទ​នេះ​ឡើង​។​



SED2R ត្រូវ​បាន​ប្រិយ​មិត្ត​ស្គាល់​ក្រុម​ពួកគេ តាម​រយៈ​បទ “CRUSH”​ ហើយបទ​នេះ​ជាប់​លេខ៣​​ក្នុង​កម្មវិធី The MIC Cambodia ទៀត​ផង។




អត្ថបទ៖ ថា ម៉ាលីដា
វីដេអូ៖ យូធូប

No comments:

Post a Comment